Use Google translate. Select language to translate.

Translate »
English
English
nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image
Home » Event Of Interest » សេចក្តីប្រកាសព័ត៌មាន

Welcome to CDC

Minister attached to the Prime Minister Secretary General, Council of the Development of Cambodia.

On behalf of the Council for the Development of Cambodia, I would like to welcome you to this website which represents our continuous endeavors to promote development and investments in the Kingdom.  We aim to accelerate economic growth and attract further investments to Cambodia, a promising open market with steady political stability and proven sustainable growth. Over the past two decades, Cambodia has been transformed from a land in crisis to a land of opportunities. Our economic renaissance has only just begun.Read More»

Event Of Interest

Visitors Counter

  • visit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_counter
    cis_visit_countToday87
    cis_visit_countYesterday2009
    cis_visit_countThis week6842
    cis_visit_countThis month43826
    cis_visit_countAll days1936301
 

សេចក្តីប្រកាសព័ត៌មាន

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៩ព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍   កម្ពុជា បាន​ទទួល​ជួបពិភាក្សាការងារជាមួយ លោក ម៉ា សួយឆឹង (Ma Siu-cheung) លេខាធិការទទួលបន្ទុកកិច្ចអភិវឌ្ឍនៃតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ គណៈប្រតិភូធុរកិច្ចនេះមានសមាជិកចំនួន ២៥នាក់ មកពីក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យសំណង់វិស្វកម្ម, ស្ថាបត្យកម្ម, សេវាកម្មពាក់ព័ន្ធនឹងសំណង់ និងសេវាកម្មអាជីព (ច្បាប់និងគណនេយ្យ) ចំនួន ១៦។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលា និងធនធានរបស់គណៈ​ប្រតិភូ​ធុរកិច្ច​ ដើម្បីធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីកាលា​នុវត្តភាពវិនិយោគនៅ​កម្ពុជា។ ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូបានជម្រាបជូន​គណៈ​ប្រតិ​ភូធុរកិច្ច   ហុងកុង ពីភាពអំណោយផលនៃបរិយាកាសវិនិយោគ, ​ស្ថិរភាព​នយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញ ដែលកត្តាទាំងនេះ បានធ្វើឱ្យកម្ពុជា​ស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុង ​រយៈពេលជាង ២ទសវត្សរ៍ ដោយសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧.%ក្នុងមួយឆ្នាំ។ ការវិវឌ្ឍន៏នេះ​ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាប្រកបដោយភាពជឿជាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយឈរលើភាពច្បាស់លាស់នេះ អ្នកវិនិយោគបរទេស បានបណ្តាក់ទុនលើគ្រប់វិស័យ រួមទាំង​​​​ វិស័យសំណង់។ ការប្តេជ្ញាចិត្តដ៏មោះមុតបំផុតក្រោម​គោលនយោបាយអភិវឌ្ឍន៍​​​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយកម្ពុជាឱ្យបន្តធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងអាចទាក់ទាញបន្ថែមទៀតនូវបណ្តុំសកម្មភាពសេដ្ឋកិច្ចដែលតភ្ជាប់ជាមួយនឹងសង្វាក់គុណតម្លៃតំបន់ និងសកលលោក សំដៅ​បន្ត​​ជំរុញនិងរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង​      បរិយាប័ន្ន។ បន្ថែមលើនេះ កម្ពុជា​មានកម្លាំង​ពលកម្មដែលមានភាពវ័យក្មេង និងសំបូរបែប​ ហើយកម្លាំងពលកម្មនេះត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអំឡុងពេល ២ទៅ៣ ទសវត្សរ៍​ទៅ​មុខ​ទៀត។

ឯកឧត្តម សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះការ​បណ្តាក់ទុនវិនិយោគរបស់​ក្រុមហ៊ុនហុងកុងនៅកម្ពុជា ហើយបន្តជំរុញឱ្យការវិនិយោគរបស់ហុងកុងដែលមានវត្តមាននៅកម្ពុជា    ក៏ដូចជា ការវិនិយោគរបស់ហុងកុងនាពេលអនាគត ឱ្យច្បាមយកនូវឱកាសមាសដែលកម្ពុជាបានថ្ពក់ខ្លួនជាមួយនឹង​គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់​ចិន ដែលប្រការនេះ នឹងជួយឱ្យក្រុមហ៊ុនហុងកុង អាចទទួលបាននូវការគាំទ្របន្ថែមទៀតពីគោលនយោបាយរបស់ចិននេះ។​

លោក ម៉ា សួយឆឹង តំណាងឱ្យគណៈប្រតិភូធុរកិច្ចហុងកុង បានសម្តែងនូវអំណរគុណចំពោះ បដិសណ្ឋារកិច្ច​ស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់ និងសម្តែងនូវការ   អបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុង​គ្រប់គ្រង និងដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់ និងមានកំណើនយ៉ាងខ្លាំង។ លោក ម៉ា សួយឆឹង បានសន្យានឹងខិតខំធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យអ្នកវិនិយោគហុងកុងឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យបាន​កាន់តែ​ច្រើនថែមទៀត ដើម្បីបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។

យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ២,១៩%នៃទុនវិនិយោគសរុប។ ដោយឡែក ការវិនិយោគរបស់   ហុងកុងក្នុងឆ្នាំ២០១៦ គឺមានចំនួន១៤គម្រោង ក្នុងផលិតកម្មស៊ីម៉ង់ត៍, កាត់ដេរសម្លៀកបំពាក់, ស្បែកជើង,កាបូប, កសិឧស្សាហកម្ម, និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៣២០លានដុល្លារអាមេរិក ស្មើនឹង៩.៨៥% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៦ ហើយដែលបានធ្វើឱ្យការវិនិយោគរបស់ហុងកុងស្ថិតក្នុងលំដាប់លេខរៀងទី ៣ បន្ទាប់ពីចិន និងជប៉ុន ក្នុងចំណោមការ វិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៦កន្លងទៅ។

Subcribe Now