Use Google translate. Select language to translate.

Translate »
English
English
nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image
Home » Event Of Interest » សេចក្តីប្រកាសព័ត៌មាន

Welcome to CDC

Minister attached to the Prime Minister Secretary General, Council of the Development of Cambodia.

On behalf of the Council for the Development of Cambodia, I would like to welcome you to this website which represents our continuous endeavors to promote development and investments in the Kingdom.  We aim to accelerate economic growth and attract further investments to Cambodia, a promising open market with steady political stability and proven sustainable growth. Over the past two decades, Cambodia has been transformed from a land in crisis to a land of opportunities. Our economic renaissance has only just begun.Read More»

Event Of Interest

Visitors Counter

  • visit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_counter
    cis_visit_countToday90
    cis_visit_countYesterday2009
    cis_visit_countThis week6845
    cis_visit_countThis month43829
    cis_visit_countAll days1936304
 

សេចក្តីប្រកាសព័ត៌មាន

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា វិមានរដ្ឋាភិបាល (វត្ត​ភ្នំ) មានការ​ចុះហត្ថលេខាលើអនុស្សារណៈនៃការ​យោគយល់គ្នារវាងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា តំណាងដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ធនាគារ មីហ្ស៊ូហូ (Mizuho) តំណាងដោយលោក អ៊ីម៉ាអ៊ី សេអ៊ីជិ (Imai Seiji) នាយកប្រតិបត្តិ ទទួលបន្ទុកតំបន់អាស៊ី និង​អូសេអានី ស្តីពីកិច្ច​សហប្រតិបត្តិការ​ជំរុញវិនិយោគ ។ ​

គោលបំណងនៃអនុស្សារណៈនេះគឺ ដើម្បីដាក់ចេញនូវ​សកម្មភាពសហប្រតិបត្តិការ​រវាងក្រុម-ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារ មីហ្ស៊ូហូ ​សំដៅជំរុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា និង​លើកកម្ពស់ភាពជា​ដៃគូរវាងសហគ្រិនកម្ពុជា-ជប៉ុន។ ខ្លឹមសារ​នៃអនុស្សារណៈនៃការ​យោគយល់គ្នារួមមាន៖ គាំទ្រ និង/ឬសហការ​រួមគ្នាក្នុងការ​រៀបចំសិក្ខាសាលាសំដៅជំរុញការ​វិនិយោគជប៉ុនមកកម្ពុជា, សម្របសម្រួល និងរៀបចំសកម្មភាពជំរុញវិនិយោគក៏ដូចជា​សកម្មភាពផ្គូរផ្គងធុរកិច្ចសម្រាប់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រមទាំងសហការ​ជាមួយតុជប៉ុន (Japan Desk) នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់​ព័ត៌មាននានាអំពីគម្រោងវិនិយោគដែល​អ្នកវិនិយោគជប៉ុនត្រូវ​ការ​។

ធនាគារ មីហ៊្សូហូ គឺ​ជា​ធនាគារមួយក្នុងចំណោមធនាគារ​ធំៗចំនួនបី នៅប្រទេសជប៉ុន ដែល​មានប្រតិបត្តិការ​ធុរកិច្ច​ចំនួន ៥៤៩កន្លែងនៅលើពិភពលោក។ បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការ​នៅប្រទេសអាស៊ានចំនួន៨ រួមមាន ឥណ្ឌូនេស៊ី, ម៉ាទ្បេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, និងកម្ពុជា។ ធនាគារ មីហ៊្សូហូ នឹងបន្តពង្រីកបណ្តាញសាខារបស់ខ្លួនជាមួយនឹង​គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ដោយផ្តោតទៅលើបណ្តាប្រទេសនៅតាមមហាអនុតំបន់មេគង្គដែលសាជីវកម្មរបស់ជប៉ុនត្រូវបានរំពឹងថានឹងមានភាពរីកចម្រើននាពេលខាងមុខ។ ចំពោះសកម្មភាពធុរកិច្ច​នៅកម្ពុជា ធនាគារបានចាប់ផ្តើមមានវត្ត​មាន​នៅកម្ពុជានៅឆ្នាំ២០១៣ ដោយ​បាន​បើកជា​ការិយាល័យតំណាង។ ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ មីហ៊្សូហូ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

យោងតាមតួលេខដែលកត់​ត្រាដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់​ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មានទុនវិនិយោគសរុបប្រមាណ ៨២២លានដុល្លារអាមេរិក ស្មើនឹង២២,៧៨%នៃទុនវិនិយោគសរុប ដែល​ធ្វើឱ្យជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសវិនិយោគនៅកម្ពុជា។

Subcribe Now