Use Google translate. Select language to translate.

Translate »
English
English
nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image
Home » Event Of Interest » សេចក្តីប្រកាសព័ត៌មាន

Welcome to CDC

Minister attached to the Prime Minister Secretary General, Council of the Development of Cambodia.

On behalf of the Council for the Development of Cambodia, I would like to welcome you to this website which represents our continuous endeavors to promote development and investments in the Kingdom.  We aim to accelerate economic growth and attract further investments to Cambodia, a promising open market with steady political stability and proven sustainable growth. Over the past two decades, Cambodia has been transformed from a land in crisis to a land of opportunities. Our economic renaissance has only just begun.Read More»

Event Of Interest

Visitors Counter

  • visit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_countervisit_counter
    cis_visit_countToday899
    cis_visit_countYesterday1299
    cis_visit_countThis week7214
    cis_visit_countThis month27495
    cis_visit_countAll days2038500
 

សេចក្តីប្រកាសព័ត៌មាន

នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ទទួល​ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ ឯកឧត្ដម ណូបឹអូ គីស៊ី (Nobuo Kishi) អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន។ ក្នុងជំនួបនេះ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអ៊ឹឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, មន្ត្រីនៃក្រសួង​ការបរទេសជប៉ុន, មន្ត្រីស្ថាន​ទូតជប៉ុន, និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ ចិន្ដាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និង វាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលារបស់ឯកឧត្ដម​ ណូបឹអូ គីស៊ី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានមកជួបពិភាក្សាការងារដោយផ្ទាល់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ទាប់មកទៀត ឯកឧត្តម សុខ ចិន្តាសោភា បានបង្ហាញនូវការអបអរសាទរចំពោះជោគជ័យនៃ​ប្រតិបត្តិការកន្លងទៅរបស់បណ្ដាក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្ដែងការវិនិយោគរបស់ក្រុមហ៊ុនអ៊ីអន (Aeon) ក្នុងការបង្កើតផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ភ្នំពេញ ដែលទីតាំងទី១ត្រូវបានសាងសង់លើ​ផ្ទៃដីទំហំ ៦៨.០០០ម៉ែត្រការេ និងបានកំពុងពង្រីកសកម្មភាពលើទីតាំងទី២ លើផ្ទៃដីទំហំ ១០០.០០០ម៉ែត្រការេ ដែលនឹងបើកឱ្យដំណើរការនៅឆ្នាំ២០១៨ ព្រមជាមួយនឹងគម្រោងបើកហាងទំនិញជប៉ុន (grocery stores) ចំនួន ៣០កន្លែងទៀតផងនៅឆ្នាំខាងមុខ។ ជោគជ័យ​នៃការវិនិយោគរបស់ក្រុមហ៊ុននេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះ​ទេ គឺថែមទាំងបានបង្ហាញពីកំណើននៃចំនួនប្រជាជនដែលមានចំណូលមធ្យម (Middle-class) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុនថា បន្ថែមពីលើតួលេខគម្រោងវិនិយោគដែល​បានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅមានគម្រោងវិនិយោគផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់មជ្ឈដ្ឋានជប៉ុន និងអ្នកវិនិយោគជប៉ុន គឺការកើនឡើងជាបន្តបន្ទាប់នៃភោជនីយដ្ឋានជប៉ុនរហូតដល់ ២០០ កន្លែង​នៅរាជធានីភ្នំពេញ និងជាង ៥០ កន្លែងនៅខេត្តសៀមរាប, ការចាប់ផ្ដើម​ប្រតិបត្តិការរបស់ធនាគារមីស្សូហូ (Mizuho) នៅកម្ពុជា, ប្រតិបត្តិការហោះហើរ​ផ្ទាល់​ភ្នំពេញ-តូក្យូរបស់ក្រុមហ៊ុនអាណា (ANA) ជាដើម។ វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនការងារធ្វើ​ជូនប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា​ ការដាំដើមឈើ ការជួយដល់ជនពិការ ការចូលរួមក្នុងការកម្ចាត់មីន និងការសាងសង់សាលារៀនជាដើម។ ជាពិសេសទៅទៀតនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមាន​ការវិនិយោគដោយផ្ទាល់ច្រើនជាងគេបំផុតពីជប៉ុនមកកម្ពុជា ដែលមានទុនវិនិយោគប្រមាណ ៨២២លាន​ដុល្លារអាមេរិក។ ដើម្បីជំរុញការវិនិយោគកាន់តែច្រើនថែមទៀត ដូចដែល​បាន​ចង្អុល​បង្ហាញ​ក្នុងគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បាន​ស្នើសុំដល់ភាគីជប៉ុន ពិនិត្យលទ្ធភាពផ្ដល់ជំនួយបច្ចេកទេសក្នុងការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់​សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងការកសាងសមត្ថភាព មន្ត្រីជំនាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាក្នុងការរៀបចំគោលនយោបាយ។

​ឯកឧត្ដម ណូបឹអូ គីស៊ី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧,៧%ក្នុងអំឡុងជាង២ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តម​ក៏​បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានផ្ដល់កិច្ចសម្រួលគ្រប់បែបយ៉ាង និងដោះស្រាយ​បញ្ហាប្រឈម​នានារបស់អ្នកវិនិយោគជប៉ុន ដោយបានអនុវត្តនូវយន្តការនានា ជាពិសេសកិច្ចប្រជុំជាទៀងទាត់ ២ដង​ក្នុងមួយឆ្នាំនៃគណៈកម្មការចម្រុះកម្ពុជា-ជប៉ុន។ ឯកឧត្តមអនុរដ្ឋមន្ត្រីជប៉ុន ក៏បានឆ្លើយតបជាវិជ្ជមានទៅ​នឹងសំណើរបស់ឯកឧត្តម សុខ ចិន្ដាសោភា ដោយបញ្ជាក់ថា ភាគីជប៉ុននឹងពិចារណាលម្អិតលើលទ្ធភាពក្នុងការចូលរួមបង្កើត​ក្រុមប្រឹក្សាផ្ដល់យោបល់​សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។

​ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋមន្ត្រីជប៉ុន បានសន្យាថានឹងបន្តលើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុន​មកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។



Subcribe Now