នៅក្នុងត្រីមាសទី១នៃឆ្នាំ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤៥គម្រោង (រួមបញ្ចូលទាំងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ១.០០៧ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត ៥ម៉ឺនកន្លែង។ គម្រោងទាំងនោះបែងចែកតាមវិស័យ ឧស្សាហកម្មចំនួន៣៦គម្រោង, ទេសចរណ៍ចំនួន៥គម្រោង, កសិកម្មនិងកសិ-ឧស្សាហកម្មចំនួន៣គម្រោង, និងហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង ។ ស្តីពីចំណាត់ថ្នាក់ វិនិយោគិនកម្ពុជាស្ថិតនៅលំដាប់ទី១ (៥៨,៨%នៃដើមទុនវិនិយោគសរុប), វិនិយោគិនចិនស្ថិតនៅលំដាប់ទី២ និងវិនិយោគិនជប៉ុនស្ថិតនៅលំដាប់ទី៣។
Home » សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
Local Ministries












Supporter


