Announcement
On
the establishment of a Complaints Desk
The Council for the Development of Cambodia (CDC) wishes to inform all Investors, Development Partners, and Non Governmental Organizations that in accordance with Article 2 of the Joint Prakas on Public Services Provision at CDC No.991 MEF. PRK dated 28 December 2012, a “Complaints Desk” has been established and is located at Room No.7, 1st floor of the main building of the Council for the Development of Cambodia to receive all complaints, especially complaints related to practices not in compliance with standard services, over charged fees, or unjustified delay in documents processing.
The plaintiffs may also contact the CDC directly by fax: 023 428 954 or email to: sokchenda@online.com.kh. The CDC will guarantee the confidentiality of the identity of the plaintiffs.
សេចក្តីជូនដំណឹង
ស្តីពី
ការបង្កើតកន្លែងទទួលបណ្តឹងតវ៉ា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) សូមជម្រាបជូនដំណឹងដល់អ្នកវិនិយាគ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលនិងសប្បុរសជននានា ឱ្យបានជ្រាប ថាៈ ដោយអនុលោមតាមប្រការ ២ នៃប្រកាសរួម លេខ ៩៩១ សហវ/ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា “កន្លែងទទួលបណ្តឹងតវ៉ា” ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយក កម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវជាដើម ត្រូវបានបង្កើតឡើង និងមានទីតាំងនៅបន្ទប់ លេខ ៧ ជាន់ទី១ អាគារធំ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។
អ្នកដាក់ពាក្យបណ្តឹងតវ៉ា ក៏អាចទាក់ទងដោយផ្ទាល់ទៅលេខទូរសារ ០២៣ ៤២៨ ៩៥៤ ឬ ផ្ញើជាសារអេឡិកត្រូនិកមកកាន់ sokchenda@online.com.kh គ្រប់ពេលវេលា។ “ក.អ.ក” សូមធានារក្សាអត្តសញ្ញាណរបស់អ្នកដើមបណ្តឹងតវ៉ា ជាការសម្ងាត់។