កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបប្រតិភូនៃ សមាគមសេដ្ឋកិច្ចតំបន់កាន់សៃនៃប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tadahisa Konoike នាយកក្រុមហ៊ុនដឹកជញ្ជូន Konoike ដើម្បីឧទ្ទេសនាមអំពីបរិយាកាសនិងកាលានុវត្តភាពនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ប្រតិភូនៃសមាគមរួមមានសមាជិកចំនួន១០រូប មកពីក្រុមហ៊ុនចំនួន៧ផ្សេងគ្នាដែលមានទីតាំងនៅតំបន់កាន់សៃនៃប្រទេសជប៉ុន។ តំបន់កាន់សៃគឺជាតំបន់មួយស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន ដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាំងក្លាដោយមានទីក្រុងធំៗមួយចំនួនដូចជា ទីក្រុងអូសាកា ទីក្រុងកូបេ និងទីក្រុងក្យូតុជាដើម។ មុននឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ។
Home » កិច្ចប្រជុំស្តីពីបរិយាកាសនិងកាលានុវត្តភាពនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំស្តីពីបរិយាកាសនិងកាលានុវត្តភាពនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
Local Ministries












Supporter


