គោលបំណង
សេវាមគ្គុទេសក៍ ជាសេវាមួយដែលផ្ដល់ជូនឥតគិតថ្លៃជូនអ្នកវិនិយោគដើម្បីទទួលបាននូវព័ត៌មានច្បាស់លាស់ពីការវិនិយោគនៅកម្ពុជា ជាពិសេស ការបំពេញបែបបទតាមបណ្ដាក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងការអនុម័តគម្រោងវិនិយោគ។
ស្ដង់ដារសេវា
- ឥតគិតថ្លៃ
លក្ខខណ្ឌដើម្បីទទួលសេវា
វត្ដមានរបស់អ្នកវិនិយោគនៅតុទទួលភ្ញៀវដោយផ្ទាល់ ជាការប្រសើរ។ ការផ្ដល់ព័ត៌មាននេះអាចធ្វើឡើងតាមរូបភាពអេឡិចត្រូនិចផងដែរ ដោយត្រូវផ្ញើព័ត៌មានស្ដីពីការណែនាំដែលមានលក្ខណៈជាការណែនាំតាមអ៊ីម៉ែលជូនអ្នកវិនិយោគតាមសំណើសុំជាក់ស្ដែង។
នីតិវិធីនៃការផ្ដល់សេវា
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស អាចទទួលសេវានេះដោយទាក់ទងមកនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ព័ត៌មានបន្ថែមសូមទាក់ទងមក៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា
តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្ថិ វត្ដភ្នំ រាជធានីភ្នំពេញ
ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៨១ ១៥៤
អ៊ីម៉ែល ៖ cdc.cib@online.com.kh
គេហទំព័រ ៖ www.cambodianinvestment.gov.kh