spmenu
ទំព័រដើម » សេចក្តីប្រកាសពត៌មាន

សេចក្តីប្រកាសពត៌មាន

ផ្សព្វផ្សាយ: 2014 Mar 11

កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នៃ ព្រះរាជាណាចក្រកម្ពុជា មាន​ រៀប​ចំ វេទិកា ​រាជរដ្ឋាភិបាល – ផ្នែកឯកជន លើកទី ១៧ ក្រោមប្រធានបទ  សហគមន៏សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥កាលានុវត្តភាព និងការប្រឈម ចំពោះកម្ពុជា ។ វេទិកា នេះ មាន ការអញ្ជើញ ចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល អង្គទូត និងតំណាង អង្គការអន្តជាតិ អ្នកឧកញ៉ា អស់លោក លោកស្រី តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំអស់ ដែលមានចំនួនប្រមាណ ៩៣០នាក់។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៧ នេះ គឺជាវេទិកា លើកទី១ ដែលបាន រៀបចំ​ ឡើង ​ក្រោយ​ រាជរដ្ឋាភិបាល នីតិកាលទី៥ ត្រូវបាន បង្កើត ឡើង បន្ទាប់ ពី មាន ការ បោះឆ្នោត ដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក។

ដូចវេទិកាលើកមុនៗដែរ គោលដៅនៃជំនួបដែលត្រូវបានចាត់ទុកថា ជាកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី​បើកទូលាយនាពេលនេះ គឺដើម្បីពីនិត្យរួមគ្នាថា ចាប់តាំងពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៦ រួចមក តើមានវឌ្ឍនភាព និងការកែលម្អជាក់ស្តែងអ្វីខ្លះ ហើយបញ្ហាដែលត្រូវបានលើកឡើងនៅពេលនោះ ត្រូវបាន ដោះស្រាយបានកម្រិតណាហើយតើមានបញ្ហាលំបាកអ្វីទៀតចំពោះវិនិយោគិន ដែលទាមទារឲ្យមានការ ដោះស្រាយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ព្រមទាំងធ្វើការកែ សម្អបរិយាកាសពណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ វេទិការនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីបើកទូលាយដែលរាល់សេចក្តីសម្រេចនានា នៃវេទិកាមានអនុភាពជាសេចក្តីសម្រេចរបស់ គណៈរដ្ឋមន្រ្តី។

ក្នុងវេទិកានេះ សហប្រធានក្រុមការងារទាំង១០នៃផ្នែកឯកជន រួមមាន (១) ក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្ម (២) ក្រុមការងារផ្នែកទេសចរណ៍ (៣) ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា (៤) ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (៥) ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ (៦) ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (៧) ក្រុមការងារផ្នែកកែច្នៃសម្រប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (៨) ក្រុមការងារផ្នែកទំនាកទំនងវិជ្ជាជីវៈ (៩) ក្រុមការងារផ្នែកស្រូវ-អង្ករ និង (១០) ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី​ធ្វើរបាយការណ៍វឌ្ឍនភាពនៃសកម្មភាពធុរកិច្ច និងការវិនិយោគនាពេលកន្លងមក និងបញ្ហាប្រឈមនានា ដែលកើតមាន និងផ្តល់នូវធាតុចូលកម្រិតគោលនយោបាយ និងកម្រិតយុទ្ធសាស្រ្តដើម្បីបានជាគន្លឹះ ដំណោះស្រាយលើបព្ហាប្រឈមធំៗស្តីពីសមាជិកភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥។

សម្តេចជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការលើកឡើងអំពីការព្រួយបារម្ភ សំណើ និងអនុសាសន៍​នានា​ដែលបានលើកឡើងដោយស្មោះត្រង់ និងក្នុងន័យស្ថាបនា ដើម្បីឲ្យភាគីទាំងពីរ គឺរាជរដ្ឋាភិបាល និងផ្នែកឯកជន ក្លាយជាដៃគូដ៏ល្អមិនអាចខ្វះបាន និងបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងដំណើរឆ្ពោះទៅកាន់ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ និងសមាហរណកម្ម​នៅក្នុងតំបន់ដែលកាន់តែទូលំទូលាយ។ ក្នុងន័យនេះ អនុសាសន៍គោលនយោបាយរបស់វិស័យឯកជនមានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាល ក្នុងការសម្រេច​ជាលក្ខណៈនយោបាយក្នុងការដឹកនាំ។ ដោយហេតុនេះទើបរាជរដ្ឋាភិបាលបានបង្កើតឲ្យមានវេទិកានេហឡើង។

យោងបរិការណ៍សកល និងក្នុងប្រទេសនាពេលបច្ចុប្បន្ន និងបន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវការ លើកឡើងរបស់សហប្រធានក្រុមការងារផ្នែកឯកជនទាំង១០ សម្តេចតេជោនាយករដ្ឋមន្រ្តី យល់ថាមានការ ចាំបាច់តម្រូវឲ្យមានការបញ្ជាក់បំភ្លឺនូវប្រធានបទ៣ជាចម្បង គឺបញ្ហាពន្ធដារ បញ្ហាថ្លៃអគ្គិសនី និងបញ្ហា ទំនាក់ទំនងវិជ្ជាជីវៈ។

ដើម្បីដោះស្រាយនូវបញ្ហាចម្បងទាំងបីនេះ និងបញ្ហានានាមួយចំនួនទៀត រាជរដ្ឋភិបាល នឹងជំរុញបង្កើនល្បឿន នៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅសំខាន់ៗរបស់ខ្លួន ដោយផ្តោតលើចំណុចជាអាទិភាពមួយចំនួន រួមមាន (១) ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ចកិច្ច (២) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (៣) ការសម្របសម្រួលឲ្យមាន ភាពស៊ីសង្វាក់គ្នារវាងវិស័យអប់រំ វិស័យបណ្តុះបណ្តាលវិជា្ជជីវៈ និងការបន្តអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនិង (៤) ការបន្តជំរុញធ្វើពិពិធកម្មប្រភពនៃកំណើនសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព តាមរយៈ ការអនុម័ត និងជំរុញ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop