spmenu
ទំព័រដើម » សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា សម្រាប់គណៈប្រតិភូសហគ្រិនឆ្នើមចិន

សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា សម្រាប់គណៈប្រតិភូសហគ្រិនឆ្នើមចិន

ផ្សព្វផ្សាយ: 2013 Mar 04

កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក)បានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោល បំណងផ្សព្វផ្សាយពីបរិស្ថានវិនិយោគនៅកម្ពុជា ដល់គណៈប្រតិភូសហគ្រិនឆ្នើមចិន ដែលមានសមាជិកចំនួន៩៦រូប តំណាងឱ្យក្រុមហ៊ុន ធំៗចំនួន៥២ នៅប្រទេសចិន ដឹកនាំដោយលោក ជីន ជឺគួ (Jin ZhiGuo) ប្រធានក្រុមហ៊ុនស្រាបៀរ Tsingtao ដែលមានកិត្តិនាមដ៏ល្បីនៅ ប្រទេសចិន

បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៣ ដើម្បីស្វែងយល់ពី សក្តានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព និងបានស្តាប់មតិសំណេះសំណាល និងទទួលបាន នូវព័ត៌មានស្តីពីទិដ្ឋភាពទូទៅនៃសេ្ថរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។

នាឱកាសនៃសិក្ខាសាលានេះ ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានជម្រាបជូនគណៈប្រតិភូចិនពីសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគ ដែលមានប្រៀបខ្លាំងនៅក្នុងតំបន់។ ក្រៅពីធនធាន ធម្មជាតិដ៏សម្បូរបែប និងកម្លាំងពលកម្មដែលមានតម្លៃមិនសូវថ្លៃ កម្ពុជាជាប្រទេសដែលមានសក្តានុពលវិនិយោគខ្លាំងនៅក្នុងតំបន់ បើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ កត្តាស្ថេរភាពនយោបាយ កត្តាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។ល។  បន្ថែមពីទៅទៀត កម្ពុជាបានរក្សានូវ កំណើនអតិផរណាប្ររចាំឆ្នាំរបស់ខ្លួន​អោយនៅក្នុងកម្រិតទាបបំផុត។     ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានជម្រាបជូនផងដែរទៅ គណៈប្រតិភូ ចិនថាកម្ពុជាផ្តល់ដល់វិនិយោគិននូវបរិស្ថានវិនិយោគមួយប្រកបដោយភាពស្មើគ្នា រវាងបរទេសនិងជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្ត ដែលមានលក្ខណៈប្រកួតប្រជែង គឺវិនិយោគិនបរទេសអាចធ្វើការវិនិយោ​គ១០០%លើស្ទើរគ្រប់វិស័យ ដោយមិនចាំបាច់មានការចូលរួម ពីវិនិយោគិនកម្ពុជា អាចធ្វើការផ្ទេរដោយសេរីនូវប្រាក់ចំណេញទៅប្រទេសរបស់ខ្លួនដោយគ្មានការរឹតត្បិត និងអាចទទួលបាននូវ ការលើកលែងពន្ធលើប្រាក់ចំណេញពី៦ឆ្នាំទៅ៩ឆ្នាំ ព្រមទាំងការលើកទឹកចិត្តដទៃផ្សេងទៀត ដែលមិនមានប្រទេសផ្សេងទៀតនៅក្នុង តំបន់ ដែលអាចផ្តល់អោយដល់វិនិយោគិនបរទេស។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានរំលឹកដល់គណៈប្រតិភូចិនថា ផលិតកម្មនៅកម្ពុជា មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលមាន ប្រជាជន ប្រមាណត្រឹម១៤លាននាក់ប៉ុណ្ណោះទេ  ក៏ប៉ុន្តែ ផលិតផលចេញពីកម្ពុជា អាចនាំចេញទៅទីផ្សា នៅក្នុងតំបន់ដែលមានអ្នកទិញប្រមាណ ជា ៦០០ លាននាក់។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានជម្រាបជូនគណៈប្រតិភូថា ​(ក.អ.ក) ដែលស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាប័នដែលដើរតួនាទីជាច្រកចេញ-ចូលតែមួយក្នុងការទទួលពាក្យសុំវិនិយោគ និងផ្តល់  ការអនុញ្ញាតវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ។ សិក្ខាសាលា បានបញ្ចាប់ទៅប្រកបដោយបរិយាកាសផុសផុល និងទទួលបានផ្លែផ្កា ដោយគណៈប្រតិភូបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ។

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop