spmenu
ទំព័រដើម » សិក្ខាសាលាស្តីអំពីការវិនិយោគនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំ២០១៥

សិក្ខាសាលាស្តីអំពីការវិនិយោគនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន នាខែកុម្ភៈ ឆ្នាំ២០១៥

ផ្សព្វផ្សាយ: 2015 Feb 25

          ដោយមានកិច្ចសហការពីមជ្ឈមណ្ឌលអាស៊ានជប៉ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាស្តីអំពីការវិនិយោគនៅប្រទេសកម្ពុជានៅទីក្រុងចំនួនបីនៃប្រទេសជប៉ុនគឺទីក្រុងតូក្យូ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥) ក្រុងណាហ្គោយ៉ា (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥) និងក្រុងហាម៉ាម៉ាតស៊ុ (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥)។

          សិក្ខាសាលានេះមានគោលបំណងផ្តល់នូវព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចថ្មីៗ ក៏ដូចជាបរិយាកាសនិងគោលនយោបាយវិនិយោគទូទៅដល់វិនិយោគិនជប៉ុន ក្នុងគោលបំណងដើម្បីលើកផ្សព្វផ្សាយកម្ពុជាជាគោលដៅវិនិយោគដែលមានការទាក់ទាញដល់សហគមន៍ធុរកិច្ចជប៉ុន។

          នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញអំពីបរិយាកាសនិងឱកាសនៃការវិនិយោគនៅកម្ពុជា ជូនដល់អ្នកចូលរួមទាំងអស់។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគផ្ទាល់របស់ជប៉ុននៅកម្ពុជាក្នុងអំលុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យជប៉ុនក្លាយជាអ្នកវិនិយោគធំលំដាប់ទី៣ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ២០១៤។ ឯកឧត្តម បានសំនូមពរឱ្យវិនិយោគិនជប៉ុនមកធ្វើការបណ្តាក់ទុកនៅព្រះរាជាណាចក្រកម្ពុជាធ្វើជាទីតាំងផលិតកម្មដើម្បីផ្គត់ផ្គង់ទៅទីផ្សារនៅតំបន់អាស៊ាននិងពិភពលោក ក៏ដូចជាធ្វើជាចំណែកមួយនៃខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ក្នុងបរិបទនៃការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ការលើកឡើងរបស់ ឯកឧត្តម ក៏ត្រូវបានគាំទ្រតាមរយៈបទបង្ហាញរបស់វាគ្មិនឯទៀតដូចជា លោកដូហូ ឃីយ៉ូតាកា នៃអង្គការចេត្រូ លោក វ៉ាស៊ីហ្សាវ៉ា ស៊ីណូប៊ុ នៃក្រុមហ៊ុនអ៊ីអន កម្ពុជា និងលោក តូម៉ុណារី ម៉ាសាយឺគី នៃក្រុមហ៊ុន តូយ៉ូតា ស៊ូសូ ជាដើម។

 

ទិដ្ឋភាពសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងតូក្យូ

ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងតូក្យូ

លោក លោកដូហូ ឃីយ៉ូតាកា នៃអង្គការចេត្រូ ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងណាហ្គោយ៉ា

លោក វ៉ាស៊ីហ្សាវ៉ា ស៊ីណូប៊ុ នៃក្រុមហ៊ុនអ៊ីអន កម្ពុជា, លោកដូហូ ឃីយ៉ូតាកា នៃអង្គការចេត្រូ, និង ឯកឧត្តម សុខ ចិន្តាសោភា ក្នុងសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងតូក្យូ

លោក តូម៉ុណារី ម៉ាសាយឺគី នៃក្រុមហ៊ុន តូយ៉ូតា ស៊ូសូ ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងណាហ្គោយ៉ា

លោក អ៊ីដិ គីយ៉ូស៊ី នៃក្រុមហ៊ុន ដឺល័យ តូម៉ាតស៊ុ ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងណាហ្គោយ៉ា

លោក អាយុហា ស៊ីនជី នៃធនាគារ JBIC ថ្លែងទៅកាន់អ្នកចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅទីក្រុងណាហ្គោយ៉ា

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop