spmenu
ទំព័រដើម » ឯកឧត្ដម សុខ ចិន្ដាសោភា បានទទួលជួបសំណេះសំណាលការងារជាមួយគណៈប្រតិភូនៃ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដឹកនាំដោយឯកឧត្ដម Toshimitsu Motegi

ឯកឧត្ដម សុខ ចិន្ដាសោភា បានទទួលជួបសំណេះសំណាលការងារជាមួយគណៈប្រតិភូនៃ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដឹកនាំដោយឯកឧត្ដម Toshimitsu Motegi

ផ្សព្វផ្សាយ: 2014 May 01

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ១០:២០នាទី នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា
ឯកឧត្ដម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាន ទទួល ជួបសំណេះ សំណាល ការងារ ជាមួយ គណៈប្រតិភូនៃ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដឹកនាំ ដោយ ឯកឧត្ដម Toshimitsu Motegi រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ ក្នុងកិច្ច ជំនួប នេះ ក៏ មានវត្ដមាន គណៈប្រតិភូអម ដំណើរ ដែល ជាប្រធាន អគ្គនាយក និងប្រធាន តំណាងក្រុមហ៊ុនជប៉ុនចំនួន ១៤ ក្រុមហ៊ុន ចូលរួមផងដែរ។

ជាកិច្ចស្វាគមនឯកឧត្ដម សុខ ចិន្ដាសោភា បាន សម្ដែង នូវ មនោសញ្ចេតនា រីករាយ និង កក់ក្ដៅ ចំពោះ វត្ដមាន ដ៏ មាន សារ ប្រយោជន របស់ គណៈប្រតិភូ ដឹកនាំ ដោយ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែល វត្ដមាន របស់គណៈប្រតិភូ នា ពេល នេះ មិនត្រឹម តែ ជាសញ្ញា វិជ្ជមាន គួរជាទី កត់ សម្គាល់ ប៉ុណ្ណោះ ទេ តែ ជា ការ លើក ទឹក ចិត្ដ ដល់ ថ្នាក់ ដឹកនាំ និង មន្ដ្រី ទាំង អស់ ដែល បាន និងកំពុង បម្រើ ការ ងារ នៅ ក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា គឺ ជាសា្ថប័នមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្នីទ្ធ ជា មួយ ក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្ថានទូតជប៉ុន អង្គការJICA និងអង្គការ និង សមាគមពាណិជ្ជកម្ម និងធុរកិច្ចជប៉ុន ដ៏ទៃទៀត។ ជារួម ក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជា មាន ការពេញ ចិត្ដ ចំពោះ កិច្ចសហប្រតិបត្ដិការ ដ៏សិ្អតរមួត រវាងកម្ពុជា និងជប៉ុន។

ឯកឧត្ដម Toshimitsu Motegi បានសម្ដែងនូវសេចក្ដីអំណរគុណចំពោះ ឯកឧត្ដម សុខ ចិន្ដាសោភា ព្រមទាំងសហការី ដែលបានធ្វើបដិសណ្ឋាកិច្ចស្វាគមនយ៉ាងកក់ក្ដៅចំពោះឯកឧត្ដម និងគណៈប្រតិភូ ហើយ បាន ជម្រាប ពីគោលបំណងនៃជំនួបការងារនាពេលនេះ គឺការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេស ទាំងពីរ កម្ពុជា-ជប៉ុន។ ឯកឧត្ដម Toshimitsu Motegi បាន ថ្លែង អំណរគុណ ដល់ ឯកឧត្ដម សុខ ចិន្ដាសោភា ដែល បាន ធ្វើ ជា សហប្រធាន និង ដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន នា ពេល កន្លង មក។ ដោយ ឡែក ក្នុង បរិបទ នៃ សមាហរណកម្ម សេដ្ឋកិច្ច អាស៊ាន ឯកឧត្ដម Toshimitsu Motegi យល់ ឃើញ ថា កម្ពុជា មាន សក្ដានុពល ខ្ពស់ ។ ចំពោះ ការ វិនិយោគ របស់ ជប៉ុន នៅ កម្ពុជា គឺ ជប៉ុន មិន ត្រឹម តែ វិនិយោគ ក្នុង វិស័យអចលន ទ្រព្យ ប៉ុណ្ណោះ ទេ តែ បាន ធ្វើការ វិនិយោគ ក្នុងវិស័យ ជាច្រើន ដែល មាន ឥទ្ធិពល ដោយ ផ្ទាល់ លើ សកម្មភាព សេដ្ឋកិច្ច របស់ កម្ពុជា។ ក្នុង បរិការណ៍ នេះ ឯកឧត្ដម បាន ស្នើ ឱ្យ កម្ពុជា បន្ដ ធ្វើ ការ កែលម្អ បរិស្ថានធុរកិច្ច និង វិនិយោគ ថែម ទៀត ដើម្បី បង្កើន នូវ ភាព ទាក់ទាញ របស់ កម្ពុជា សម្រាប់ ធ្វើ ការ វិនិយោគ និង ពាណិជ្ជកម្ម។ ទន្ទឹម នឹង នេះ លោក បាន ប្ដេជ្ញា ខិត ខំ ជំរុញ សហគ្រាស ជប៉ុន ឱ្យ មក វិនិយោគ នៅ កម្ពុជា ឱ្យ បាន ច្រើន ថែម ទៀត។

 

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop