spmenu
ទំព័រដើម » ឯកឧត្តម សុខ ចិន្តាសោភា​ ទទួលជួបគណៈប្រតិភូវិនិយោគ ហុងកុង

ឯកឧត្តម សុខ ចិន្តាសោភា​ ទទួលជួបគណៈប្រតិភូវិនិយោគ ហុងកុង

ផ្សព្វផ្សាយ: 2013 Oct 14

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍-កម្ពុជា ព្រមទាំងសហការី បានជួបសំណេះសំណាលការងារ ជាមួយគណៈប្រតិភូអ្នកវិនិយោគចិន-ហុងកុង ដែល​ដឹកនាំដោយ លោក ជាំង ហួយ (Jiang Hui) ប្រធានសភាពាណិជ្ជកម្មទទួល​បន្ទុក​ ការនាំ-ចូល­នាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌ។ គណប្រតិភូនេះ មានសមាសភាពចំនួន ៤១រូប ជានាយក​ក្រុមហ៊ុន​ធំៗ ដែលកំពុង ធ្វើ អាជីវកម្មលើវិស័យ​កាត់ដេរសម្លៀកបំពាក់ និង​វាយនភ័ណ្ឌ។

គណប្រតិភូនេះ បានបំពេញទស្សនៈកិច្ចនៅកម្ពុជា តាមការសន្យារបស់ឯកឧត្តម ចន ស្សាង (John Tsang) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃរដ្ឋបាលពិសេស ហុង កុង កាលពីថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៣។ ពេលនោះ ឯកឧត្តម ចន ស្សាង បានសន្យាថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ហើយសម្តេចតេជោ ហ៊ុន សែន នៅបន្តធ្វើជានាយករដ្ឋមន្រ្តី អ្នកវិនិយោគចិន-ហុងកុង នឹងមក​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។ ដូច្នេះ ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពដំបូងរបស់អ្នកវិនិយោគចិន-ហុងកុង ដែលបង្ហាញពីទំនុកចិត្ត ចំពោះការដឹកនាំ ដ៏ប៉ិនប្រសព្វ និងត្រឹមត្រូវ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានាបាននូវស្ថេរភាពនយោបាយនិងកំណើនសេដ្ឋ​កិច្ច។គណប្រតិភូបានសំដែងនូវ ការអបអរសាទរចំពោះការបង្កើតឡើងនូវរដ្ឋាភិបាលថ្មីអាណត្តិទី៥នេះ ហើយក៏បានជម្រាបផងដែរពីគោលបំណងនៃការជួប ពិភាក្សាការងារនាពេលនេះ គឺដើម្បីសិក្សាស្វែង​យល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើឱ្យ ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងវាយន​ភ័ណ្ឌ។

គណប្រតិភូបានផ្តល់ការធានារបស់ខ្លួនថា នឹងនាំមកនូវការវិនិយោគ ដែលប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈទទួលខុសត្រូវខ្ពស់ចំពោះសង្គម។ ឯកឧត្តម សុខ ចិន្តាសោភា បានស្នើឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាបរិស្ថាន និងគោរពលក្ខខណ្ឌការងារ។

ឯកឧត្តម សុខ ចិន្តាសោភា ថតរូបអនុស្សាវរីយជាមួយគណប្រតិភូក្រោយពេលប្រជុំ

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ដ៏មានសារ​ប្រយោជន៍របស់គណៈប្រតិភូ និងបានជម្រាបជូនអំពីសក្តានុ ពលភាពនិងកាលានុវត្តភាពវិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយទាក់ទាញការវិនិយោគ ច្បាប់ស្តីពីការវិនិយោគ អត្ថប្រយោជន៍ ផ្សេងៗដែលអ្នកវិនិយោគអាចទទួលបានពីកម្ពុជា វិធានការផ្តល់កិច្ចសម្រួលនិងការកែ​លម្អបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា ក៏ដូចជាប្រព្រឹត្តិកម្ម ដូចគ្នាចំពោះអ្នកវិនិយោគបរទេសនិង​អ្នកវិនិយោគជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ចិន្តាសោភា ក៏បានជម្រាបជូនគណប្រតិភូ អំពីចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលអាណត្តិទី៥ ក្នុងការជំរុញនិងផ្តល់កិច្ចសម្រួលកាន់តែប្រសើរឡើងដល់ការវិនិយោគ ដែលប្រកបដោយគុណភាព ល្អនិងមានលក្ខណៈទទួល ខុសត្រូវខ្ពស់ចំពោះសង្គម។

ឯកឧត្តមបានសន្យាជាមួយអ្នកវិនិយោគថា នឹងពិភាក្សាជាមួយក្រសួងបរិស្ថាន ដើម្បីកំណត់ស្តង់ដារបរិស្ថានឱ្យ​បានកាន់តែ ច្បាស់លាស់ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនដល់អ្នកវិនិយោគទៅអនាគត។ ឯកឧត្តមក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលក្នុងការកសាងធនធាន មនុស្សដើម្បីឆ្លើយតបតាមតម្រូវការកម្លាំងពលកម្មរបស់វិស័យឯកជន តាមរយៈការបង្កើតបន្ថែមនូវមជ្ឈមណ្ឌល​បណ្តុះបណ្តលវិជ្ជាជីវៈនៅតាបណ្តាខេត្ត និងបន្តខិតខំដើម្បីធានានូវនិរន្តន៍ភាពនៃការផ្គត់ផ្គង់អគ្គីសនី។

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop