spmenu
ទំព័រដើម » ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ផ្សព្វផ្សាយ: 2015 Aug 20

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

បន្ទាប់ពីទទួលបានការអនុម័តដោយគណៈរដ្ឋមន្រ្តីក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គលើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តួអង្គពាក់ព័ន្ធទាំងអស់មកពី រាជរដ្ឋាភិបាលកម្ពុជា អង្គទូតប្រចាំនៅកម្ពុជា ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សាស្រាវជ្រាវ ប្រមាណជា ១ ពាន់នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីប្រកាសផ្សព្វ​ផ្សាយនេះ។

ពិធីប្រកាសផ្សព្វផ្សាយនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយថ្មីបន្ថែមទៀតសម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលចំពោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលបង្កើតបាននូវមាគ៌ាថ្មីៗ សំដៅធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃរបស់តំបន់ និងសកល ដើម្បីឆក់យកផលប្រយោជន៍ឱ្យបានជាអតិបរិមាពីសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខនេះ។ មិនតែប៉ុណ្ណោះ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម បានគូសវាសនូវគោលដៅចំបងក្នុងការទាញយកផលប្រយោជន៍ផ្នែកខាងក្រៅពីការរៀបចំតំបន់ និងសកល ហើយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ពង្រឹងភាពប្រជែងឈ្នះ និងជំរុញលើកកម្ពស់ផលិតភាពដើម្បីជួយឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងមានបរិយាប័ន។

កម្មវិធីនៃពិធីប្រកាសផ្សព្វផ្សាយនេះ នឹងប្រព្រឹត្តិទៅដូចខាងក្រោម៖

០៧:៣០ -ការចុះឈ្មោះ

០៨:៣០ -ការអញ្ជើញមកដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

០៨:៣២ – ពិធីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា

០៨:៣៧ – សុន្ទរកថាស្វាគមន៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

– សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

– ការអញ្ជើញនិវត្តន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

– បទបង្ហាញស្តីពីការរៀបចំ និងខ្លឹមសារនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥២០២៥ ដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

– សំណួរ និង ចម្លើយ

– បទបង្ហាញស្តីពីការត្រៀមរៀបចំ, ការកំណត់អាទិភាព និងវឌ្ឍនភាពនៃការអនុវត្ត​ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥២០២៥ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

– សំណួរ និង ចម្លើយ

– សុន្ទរកថាបិទរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

បញ្ជាក់ក្នុងពិធីប្រកាសនេះ មានការបកប្រែជាភាសាអង់គ្លេស និងភាសាចិន

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop