spmenu
ទំព័រដើម » កិច្ចប្រជុំគណកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី១១

កិច្ចប្រជុំគណកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី១១

ផ្សព្វផ្សាយ: 2014 Dec 19

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ២៖៣០ នាទីរសៀល នៅទីស្តីការក្រុមប្រឹក្សា-អភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី១១ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម គូម៉ាម៉ារុ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងកិច្ចការវិនិយោគ មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា   មន្ត្រីអង្គការ JICA និង JETRO និងតំណាងក្រុមហ៊ុនជប៉ុនដែលមានសកម្មភាពវិនិយោគនៅកម្ពុជាសរុបប្រមាណជា១០០នាក់។

កិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆមាស ដែលធ្លាប់បានប្រព្រឹត្តិទៅចំនួន១០ លើកគិតចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ដែលគណម្មាធិការចម្រុះកម្ពុជា-ជប៉ុននេះត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ជប៉ុនស្តីពីការជំរុញ​និងការកាពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងជប៉ុនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។ កិច្ចប្រជុំគណៈកម្មាធិការនេះគឺជាផ្នែកមួយនៃយន្តការថែទាំអ្នកវិនិយោគ ដោយផ្តល់ឱកាសឱ្យមានការសន្ទនារវាងតំណាងក្រសួង-ស្ថាប័នកម្ពុជា និងអ្នកវិនិយោគជប៉ុន  ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អ្នកវិនិយោគជប៉ុន និងទទួលសំណូមពរផ្សេងៗរបស់ពួកគេ។

 

អង្គប្រជុំបានពិនិត្យ  ពិភាក្សាលើករណីសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង៖

-កិច្ចសម្រួលពាណិជ្ជកម្ម

-ការពង្រីកប្រព័ន្ធផាត់ទាត់ទៅដល់ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ

-ប្រាក់ឈ្នួលអប្បបរមា

-ការធ្វើវិសោធនកម្មច្បាប់វិនិយោគ

-តម្លៃអគ្គិសនី និង

-ការចេញប័ណ្ណការងារ

 

ឯកឧត្តម សុខ ចិន្តាសោភា តំណាងឱ្យភាគីកម្ពុជាបានថ្លែងអំណរគុណដល់អ្នកវិនិយោគជប៉ុនដែលជានិច្ចកាលបានផ្តល់ទំនុកចិត្ដដល់ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា និងបានកោតសសើរដល់ក្រុមហ៊ុនជប៉ុនដែលបានលើកឡើងពីចំណុចកង្វល់មួយចំនួនរបស់ពួកគេពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ក្នុងន័យជួយកម្ពុជាឱ្យរក្សាបាននូវភាពទាក់ទាញរបស់ខ្លួន ក្នុងចំណោមប្រទេសជាគោលដៅវិនិយោគរបស់អ្នកវិនិយោគជប៉ុន។ ដោយឡែកឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនិងបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដែលកន្លងមកបានខិតខំប្រឹងប្រែងឥតសំចៃកម្លាំង ដើម្បីសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះកង្វល់ផ្សេងៗរបស់អ្នកវិនិយោគជប៉ុន ដោយ ឯកឧត្តមបានស្នើឱ្យស្មារតីសហការដ៏ប្រពៃនេះបន្តស្ថិតនៅជានិរន្តដើម្បីជួយសម្រួលដល់អ្នកវិនិយោគ   ជប៉ុនជាបន្តទៀតនាថ្ងៃអនាគត។

 

បណ្តាញសង្គម

ក្រសួង - ស្ថាប័នពាក់ព័ន្ធ

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

សហការ - ឧបត្ថម្ភដោយ

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop