spmenu
Home » Meeting with Trade and Investment Mission of Hiroshima-ASEAN Association

Meeting with Trade and Investment Mission of Hiroshima-ASEAN Association

Published: 2016 Feb 04

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូវិនិយោគជប៉ុន ចំនួន ១៨ រូប តំណាងឱ្យក្រុមហ៊ុនជប៉ុនចំនួន ១៤ ដែលដឹកនាំដោយលោកស្រី សេតហ៊្សូកូ កូម៉ាតហ្ស៊ូ អនុប្រធានសមាគមហ៊ីរ៉ូហ្ស៊ីម៉ា-អាស៊ាន និងជាប្រធានក្រុមហ៊ុន Mentechworld Co., Ltd។ គណៈប្រតិភូវិនិយោគជប៉ុនមានបំណងធ្វើការស្វែងយល់ពីស្ថានភាពជាក់ស្តែងអំពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកស្រី សេតហ៊្សូកូ កូម៉ាតហ្ស៊ូ បានជម្រាបជូនពីមូលហេតុដែលបណ្តាលឱ្យមានដំណើទស្សនកិច្ចស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាពីគណៈប្រតិភូវិនិយោគជប៉ុននៅពេលនេះ គឺដោយសារ គណៈប្រតិភូបានអានព័ត៌មានជាច្រើនហើយឃើញថាកម្ពុជាមានសក្តានុពលសម្បូរបែប ជាពិសេស មានកម្លាំងពលកម្មក្មេងច្រើនជាងគេក្នុងតំបន់ ហេតុនេះទើបមកស្វែងយល់ដោយផ្ទាល់ភ្នែកនិងស្តាប់ឭផ្ទាល់ត្រចៀកតែម្តង។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណគណៈប្រតិភូដែលបានចំណាយពេលវេលា និងធនធានដើម្បីធ្វើដំណើដ៏វែងឆ្ងាយអញ្ជើញមកទស្សនានិងស្វែងយល់នាពេលនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជម្រាបជូនគណៈប្រតិភូវិនិយោគវិនិយោគជប៉ុន ពីព័ត៌មានថ្មីៗស្តីពីបរិស្ថាននិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេស ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ ដើម្បីរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងច្បាមយកឱកាសមាសនៃយុទ្ធសាស្ត្រ និងគោលនយោបាយ ចិនបូកមួយ (China plus 1) ថៃឡង់ដ៏បូកមួយ (Thailand plus 1) និងវៀតណាមបូកមួយ (Vietnam plus 1) របស់ជប៉ុននោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានខិតខំប្រឹងប្រែងគិតគូររៀបចំច្បាប់និងបទប្បញ្ញត្តិទាក់​ទងនឹងការវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញលំហូវិនិយោគថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលជាចក្ខុវិស័យគន្លឹះរបស់កម្ពុជាក្លាយជាការពិត ហើយអាចឱ្យកម្ពុជាធ្វើការតភ្ជាប់ខ្លួនទៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកលលោក។

លោកស្រីប្រធានគណៈប្រតិភូ បានគោរពអញ្ជើញឯកឧត្តម សុខ ចិន្តាសោភា ធ្វើទស្សនៈកិច្ចនៅទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ា ហើយរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ជូនអ្នកវិនិយោគជប៉ុន នៅទីនោះឱ្យបានជ្រាប ព្រោះថា បរិយាកាសនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជាពិតជាអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុន ជាពិសេស ក្រុមហ៊ុនផលិត, ដឹកជញ្ជូន, សាងសង់ និងកែច្នៃកសិផល របស់ជប៉ុន មានចំណាប់អារម្មណ៍ខ្លាំង ដោយសារកម្ពុជាពុំមានគ្រោះធម្មជាតិដូចជា រញ្ជួយដី ព្យុះ ឬស៊ូណាមី ដូចប្រទេសដទៃក្នុងតំបន់។

Social Network

Local Ministries

ministry-of-information Ministry of Information
ministry-of-public Ministry of Public Works and Transport
ministry-of-education Ministry of Education, Youth and Sport
ministry-of-tourism Ministry of Tourism
ministry-of-agriculture Ministry of Agriculture, Forestry and Fisheries
ministry-of-mines-energy Ministry of Mines and Energy
ministry-of-commerce Ministry of Commerce
General Department of Taxation General Department of Taxation
General Department of Customs and Excise General Department of Customs and Excise
Ministry of industry and handicraft Ministry of industry and handicraft
Ministry of Economy and Finance Ministry of Economy and Finance
Ministry of Foreign Affairs and International Cooperation Ministry of Foreign Affairs and International Cooperation
ODA-Cambodia

Supporter

Mizuho Bank, Ltd. Mizuho Bank, Ltd.
Net Frontier Cambodia Co.,Ltd. Net Frontier Cambodia Co.,Ltd
gotop